logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពត ចុះពិនិត្យស្ថានភាពទឹក និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
73
11-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលអោយមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ សង្កាត់មួយចំនួននៅស្រុកទឹកឈូ និងក្រុងកំពត ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ដល់ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។

      នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថាភាពទឹក និងចែកមីជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិអណ្តូងជីម៉ឺន និងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចំនួន១៤៤កេះ។

      ដោយឡែកចំពោះប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាពនៅស្ថានីយ៍រថភ្លើង ចំនួន៦០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារដែរ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ឯកឧត្តមបានចែកជូននូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម មី៥កញ្ចប់ និងថវិកា៥០០០៛៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ