logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្តាល ធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៤៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅក្រុងតាខ្មៅ
50
07-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង៤៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ  ស្ថិតនៅភូមិកំពង់ព្រីង  ភូមិព្រែកត្រែង ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ។ 
       មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថានេះជាចំណងដៃថ្មី ជូនប្រជាពលរដ្ឋ ភូមិកំពង់ព្រីង  ភូមិព្រែកត្រែង ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ អោយមានការអភិវឌ្ឍឈានឡើង ហើយនិងផ្តល់សារៈសំខាន់ជាទីបំផុត បំរើអោយផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើអោយបងប្អូនប្រជាជនមានទឹកចិត្តសប្បាយរីករាយ ។  
        ឯកឧត្តម បានបន្តថា នេះជាគម្រោង ថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ ហើយគម្រោងសាងសង់ផ្លូវមួយចំនួនទៀតនៅក្នុងក្រុងតាខ្មៅយើងនេះដែរ នឹងស្វែងរកថវិកាគ្រប់មធ្យោបាយទាំងអស់ ដើម្បីយកមកសាងសង់ជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យក្រុងតាខ្មៅយើងបានល្អស្អាតសកិ៍សមជាទីក្រុងទេសចរណ៏។ ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមជុំវិញផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរផង ដើម្បីជាប្រយោជន៍រួម ហើយក៏ដូចជាការធ្វើដំណើរចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ ។  
         ឯកឧត្តម បានជំរុញឲ្យក្រុមហ៊ុនដែលទទួលរ៉ាប់រងក្នុងការកសាងផ្លូវនេះត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ ត្រូវធានារក្សាអោយបាននូវគុណភាព សោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវសាងសង់ឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលក៏បានផ្ដាំផ្ញើដល់ សិស្សានុសិស្សថ្នាក់ទី ១២ អោយខឹតខំរៀនសូត្របន្ថែម អោយទទួលបានជោគជ័យក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ  និង  ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់នានា  ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នារួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ