logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ  អនុញ្ញាត្តឲ្យប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការីចូលជួបពិភាក្សាការងារ
176
02-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  អនុញ្ញាតិឲ្យលោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះ សីហនុ និងសហការីអញ្ជើញចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

     ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ការផ្លាស់ប្តូរចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុនាពេលនេះ ជាបន្ទុកមួយដោយសារតែបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និងបរិស្ថានកំពុងប្រឈម ទាមទារដោះស្រាយបន្ទាន់។  ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយ  ហើយបានឲ្យក្រុមការងារបច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រពន្ធលូទឹកកខ្វក់មានដូចជា ទី១.ប្រវែងលូ, ទី២.តម្លៃនៃការសាងសង់, ទី៣.ប្រើរយៈពេលនៃការសាងសង់ និងទី៤.ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹកភ្លៀង។

     ឯកឧត្តម ក៍មានគម្រោងបង្វែរឡានធំដឹក ទូរកុងតឺន័រឲ្យទៅតាមផ្លូវស្ទឹងហាវវិញផងដែរ កាត់បន្ថយការកកស្ទះចរាចរណ៍។ ទន្ទឹមនោះបញ្ហាខ្សាច់សមុទ្រយកមកឆារលាយជាមួយខ្សាច់កំពង់ស្ពី ក៍ជាបញ្ហាប្រឈមដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ តម្រូវឲ្យក្រុមការងារសិក្សាផលប៉ះពាល់ដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ។

     លោក វណ្ណ សុខហេង ប្រធានសភា ពាណិជ្ជកម្មខេត្តព្រះសីហនុ មានប្រ សាសន៍ជំរាបជូនថា សភាពាណិជ្ជកម្មខេត្ត មានតួនាទីក្នុងការសម្របសម្រួលជាមួយសមាជិក និងលើកកម្ពស់ក្នុងការទាក់ទាញវិនិយោគ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ។ សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តថ្មី ព្រមទាំងសុំការជួយគាំទ្រដល់សភាពាណិជ្ជកម្មខេត្ត ឲ្យដំណើរការកាន់តែរលូនបន្តទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ