នៅថ្ងៃសុក្រ ១៣ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមជាមួយ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម។
ក្នុងឱកាសនោះ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ បានលើកឡើងថា អ្នកអនុវត្តផ្ទាល់នៅមូលដ្ឋាន ជាពិសេសអាជ្ញាធរ និងមន្ទីរជំនាញ សូមយកចិត្តទុកដាក់ខ្ពស់ ទៅនឹងការគ្រប់គ្រងប្រព័ន្ធលូប្រព័ន្ធប្រតិកម្មទឹកកខ្វក់ ពង្រឹងការត្រួតពិនិត្យ ការបង្ការ និងចាត់វិធានការនានា ដើម្បីទប់ស្កាត់រាល់សកម្មភាពអសកម្មទាំងឡាយដែលអាចធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធទឹក និងបរិស្ថាន ដើម្បីអោយសមស្របទៅនឹងការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែបានល្អប្រសើរ៕ គឹមអាន
ប្រភព៖ ខេត្តកោះកុង