logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង បើកសិក្ខាសាលាស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយ
4
30-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ សុទ្ធី អភិបាលកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម។

      លោកអភិបាលរងខេត្ត បានលើកឡើង អំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពល និងសមិទ្ធផលនានា របស់ខេត្តកោះកុង ជូនអង្គពិធី។ លោកបានគូសបញ្ជាក់ថា ខេត្តកោះកុង ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន គឺត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ផែនការមេ ផែនការសកម្មភាព កម្មវិធី និងគម្រោងផ្សេងៗ ដែលទាក់ទងទៅនឹងការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រតិកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលដល់មន្ត្រី នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលក្រសួងបានប្រតិកម្មឲ្យនៅខេត្តកោះកុង ឲ្យបានកាន់តែច្បាស់លាស់។ ពង្រឹងការត្រួតពិនិត្យ ការបង្ការ និងការចាត់វិធានការនានា ដើម្បីទប់ស្កាត់រាល់សកម្មភាពអសកម្មទាំងឡាយដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធទឹក និងបរិស្ថាន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ