logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបើកកិច្ចប្រជុំ ត្រួតពិនិត្យ គ្រប់គ្រងផ្សព្វផ្សាយផ្លាកសញ្ញាពាណិជ្ជកម្ម និងទីតាំងតម្លើងបង្គោលប៉ាណូ
5
29-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃពុធ ១១រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ ដឹកនាំកិច្វប្រជុំត្រួត ពិនិត្យ គ្រប់គ្រងផ្សព្វផ្សាយផ្លាកសញ្ញាពាណិជ្ជកម្ម និងទីតាំងតម្លើងបង្គោលវ៉ាណូក្នុងខេត្តព្រះសីហនុដោយមានការចូលរួមដោយមន្រ្តីមន្ទីរជំនាញក្នុងខេត្ត ។
      លោក គង់ វិតាណ: បានបញ្ជាក់ថា តាមចរាចរណ៍ជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាល់ការសរសេរអក្សរលើផ្ទាំងយី ហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម ផ្ទាំងសញ្ញាផ្សេងៗ ត្រូវគោរពតាមគោល ការណ៍ ដោយប្រើអក្សរជាតិ តែបើមានអក្សរបរទេស ត្រូវមានអក្សរ ជាតិនៅជួរខាងលើ ទំហំធំជាងអក្សរបរទេសពីរដង ។ ដោយឡែកចំពោះអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនខ្នាត វេយ្យាករណ៍ និងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជព្រះមហាសុមេ ធាអិបតីជោតញ្ញាណោ ជួន ណាត ។ ដោយសារតែកន្លងមក មានស្លាកយីហោ និងផ្ទៀងផ្សព្វ ផ្សាយពាណិជ្ជកម្មមួយចំនួន ដែលមិនបានអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ទើបក្រុមការងាររបស់ខេត្ត ចុះធ្វើការអប់រំ ផ្សព្វ ផ្សាយបន្តដល់ម្ចាស់ស្លាកយីហោ ឱ្យចូលរួមគោរពតាមច្បាប់កម្ពុជា ។ ដោយឡែកស្លាកយីហោណាដែលមិនគោរពតាមការណែនាំ ក្រុមការ ងារ និងធ្វើការរុះរើទម្លាក់ចុះ ដើម្បីចូលរួមថែរក្សាអភិរក្សអក្ដរសាស្រ្តជាតិ ប្រកបដោយសោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍នាទិស និរតី ។ 
      លោកបានបន្តថា ក្រុមការងារចុះណែនាំ និងជំរុញដល់ចាស់ស្លាក យីហោ បង្គោលប៉ាន់ណូ របារកាត់ ទទឹងផ្លូវ និងផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗមកសុំច្បាប់អនុ ញ្ញាត ដាក់តាំងការផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ ។ ជំរុញតាមដាន និងគ្រប់គ្រងការប្រមូលចំណូលពីទីតាំង និងសេវាផ្សព្វ ផ្សាយពីស្លាកយីហោ បង្គោលប៉ាណូរបារកាត់ទទឹងផ្លូវ និងផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ឱ្យមានប្រសិទ្ធិភាព តម្លាភាព ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ