logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តកំពង់ស្ពឺ ធ្វើពិធីអបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ ២០១៩
3
23-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានប្រារព្ធពិធី អបអរសាទរ ខួប លើក ទី ១៥៦ ទិវា ពិភពលោក កាកបាទ ក្រហម និង អឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ ២០១៩ ក្រោម ប្រធានបទ "ខ្ញុំ ❤️កាកបាទក្រហមកម្ពុជា" ក្រោម អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ តំណាង ដ៏ ខ្ពង់ខ្ពស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ។ និង មាន ការចូលរួម ពី ឯកឧត្ដម វ៉ី សំណាង អភិបាល អភិបាល នៃ គណៈ អភិបាលខេត្ត កំពង់ស្ពឺ និង ជាប្រធានកិត្តិយស សាខា កាកបាទក្រហម ខេត្ត ឯកឧត្ដម លោកជំទាវ លោក - លោកស្រី សមា ជិក - សមាជិកា ក្រុមការងារ ថ្នាក់ ជាតិ ចុះជួយ ខេត្ត កំពង់ស្ពឺ និង សមា ជិក សមាជិកា សាខា - អនុសាខា កាកបាទក្រហមកម្ពុជា ខេត្ត ក្រុង ស្រុក យុវជន ស្ម័គ្រចិត្ត កាកបាទ ក្រហម យុវជន កាយ រិទ្ធ យ៉ាងច្រើន កុះករ ។

      ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ គណៈ អភិបាល ខេត្ត និង ជា ប្រធាន កិត្តិយស សាខា កាកបាទក្រហមកម្ពុជា ខេត្ត  បាន ចាត់ទុក ការចូលរួម ពី សំណាក់ សមា ជិក សមាជិកា សប្បុរសជន ពេលនេះ គឺជា សក្ខីភាព បង្ហាញ អំពី ការគាំទ្រ យ៉ាង ពេញទំហឹង ដល់ កាកបាទក្រហមកម្ពុជា ក៏ ដូច សាខា កាកបាទក្រហមកម្ពុជា ខេត្ត កំពង់ស្ពឺដែល មាន តួនាទី ជា ជំនួយការ អោយ អាជ្ញាធរ សាធារណៈ លើ វិស័យ មនុស្សធម៌ នាំមុខគេ នៅ កម្ពុជា ក្នុង បេសកកម្ម កសាង ពង្រឹង ប្រមូលផ្ដុំ កម្លាំង មនុស្សធម៌ ទាំង ធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បី ជួយ ដល់ ជនរងគ្រោះ និង ជន ងាយ រងគ្រោះ បំផុត តាមរយៈ ការគ្រប់គ្រង គ្រោះមហន្តរាយ សុខភាព និង ការថែទាំ សុខភាព តាម សហគមន៍ លើកកម្ពស់ គោលការណ៍ គ្រឹះ តម្លៃ មនុស្សធម៌ របស់ ចលនា និង ការអភិវឌ្ឍ សហគមន៍ ។

      ឯកឧត្ដម ក៏ បាន ថ្លែងអំណរគុណ កោតសរសើរ ចំពោះ សប្បុរសជន ដែល តែង បាន ចូលរួម ផ្ដល់ ការគាំទ្រ ទាំង ស្មារតី សម្ភារៈ និង ថវិកា ដល់ សាខា កាកបាទក្រហម ខេត្ត និង ក៏ បាន អំពាវនាវ សូម អោយ បន្ត ការគាំទ្រ នេះ ថែម ទៀត ដើម្បី ការធានាបាន នូវ ការផ្គត់ផ្គង់ ផ្នែក ធនធាន ហិរញ្ញវត្ថុ ដែល ជា កត្តា ចាំបាច់ មិនអាច ខ្វះ បាន សម្រាប់ ប្រតិ ប ត្ត ការ មនុស្សធម៌ ឆ្លើយតប បាន ទាន់ពេលវេលា ទៅនឹង សេចក្ដីត្រូវការ របស់ អ្នក រងគ្រោះ និង អ្នក ងាយ រងគ្រោះ បំផុត ដែល ត្រូវការ ជំនួយ ជា ចាំបាច់ ។ 

     ក្នុងឱកាស នោះ វិភាគទាន ថវិកា ដែល សប្បុរសជន បាន ចូលរួម ជួយ ដល់ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សរុប ថវិកា ជាប្រាក់ដុល្លារចំនួន  ២៤០.០៨៦ដុល្លារ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ