logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តដំបង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងហោត្រ័យពុទ្ធាពិសេកព្រះត្រ័យបិដក និងផ្លូវចាក់បេតុង នៅវត្តព្រះនរាយ៍ នៅស្រុកសង្កែ
2
22-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងហោត្រ័យពុទ្ធាពិសេកព្រះត្រ័យបិដក និងផ្លូវចាក់បេតុង នៅវត្តព្រះនរាយ៍ ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២១៩។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម មន្ទីរ អង្គភាព កងកម្លាំង អាជ្ញាធរស្រុកសង្កែ មន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដូនជី តាជីជាច្រើន។

      សូមជម្រាបថា ហោត្រ័យ និងផ្លូវចាក់បេតុង ក្នុងវត្តព្រះនរាយ៍ ហៅវត្តខ្វែង បានចាប់ផ្តើមការសាងសង់អស់រយៈពេល៨ឆ្នាំមកហើយទើបមកដល់ ខែឧសភា ឆ្នាំ២០១៩នេះ បានរួចរាល់ជាស្ថាពរ។ ហោត្រ័យនេះមានបណ្តោយ ៨.៥ ម៉ែត្រ  ទទឹង ៨.៥ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រ ដែលបានចំណាយបច្ច័យអស់ចំនួន ៥១,៩៩២ដុល្លាអាមេរិក ដែលក្នុងនោះមានការចួលរួមកសាងពី ព្រះតេជគុណ បញ្ញាវុឌ្ឍី គ្រួច ភាជ ព្រះអនុគណស្រុកសង្កែ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងលោកជំទាវ ឯកឧត្តម កែវ បេវឌ្ឍន៍ និងលោកជំទាវ ឯកឧត្តម អែល សយ និងលោកជំទាវ ព្រមទាំង សប្បុរសជន និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានចូលរួមផងដែរ។

      ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាន៍ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាកចូលរួមកសាងនូវសមទ្ធផលថ្មីមួយនេះ ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

      ឯកឧត្តមបានបន្ថែមថា មូលហេតុដែលចង់ឲ្យប្រជាពលរដ្ឋបានដឹង ពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌនេះ ព្រោះវាបានបង្ហាញពីកម្ពុជាទទួលផលនៃការប្រកាន់យករបបគ្រប់គ្រងសព្វថ្ងៃ ដែលកំពុងដើរត្រូវ ដោយប្រជាពលរដ្ឋកម្ពុជាបានរងចាំយូរហើយនូវរបបប្រជាធិបតេយ្យសេរីពហុបក្សនេះ ដូចនេះកងកម្លាំងពាក់ព័ន្ធត្រូវថែរក្សា ការពារសុខសុវត្ថិភាព ដំណើរការបោះឆ្នោតនេះ ឲ្យប្រព្រឹត្តិទៅដោយភាពល្អប្រសើរ ចៀសវាងមានពាក្យចោទប្រកាន់ថាបំផិតបំភ័យជាដើម។

      ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីការកកើតឡើងសមិទ្ធផលនានា កម្ពុជាទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

      ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្ដែងសមិទ្ធផលកើតឡើងនៅក្នុងវត្តខ្វែងជាបន្តបន្ទាប់នេះ ក៏ដោយសារមានការខិតខំប្រឹងប្រែង អនុវត្តន៍នូវគោលការប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាល ដោយរៀបចំឲ្យមានការបោះឆ្នោតទាំងថ្នាក់សកល និងអសកលជាបន្តបន្ទាប់មក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ