ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និងនិយោជិត នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងកិច្ចសំណេះសំណាលនោះដែល ឯកឧត្តម សាយ សំអាល ក៏បានផ្តល់ជាមតិណែនាំ និងសំណូមពរមួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុ ក្លាយទៅជាខេត្តមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រួមជាមួយនឹងភ្ញៀវវិនិយោគិនជាតិ និងអន្តរជាតិផ្សេងៗ។
ក្រោយពីពិធីសំណេះសំណាលត្រូវបានបញ្ចប់ ឯកឧត្តម សាយ សំអាល ក៏បានបន្តដំណើរដើម្បីធ្វើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅម្តុំវិមានឯករាជ្យផងដែរផងដែរ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ