logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តត្បូងឃ្មុំ បាននាំយកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រូចឆ្មារ 
8
08-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត នាថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ស្រុក និងឃុំ នាំយកអំណោយសង្គ្រោះបន្ទាន់ ជាស្បៀងអាហារ និងថវិកា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅភូមិទួលតាកោ ១២គ្រួសារ និងភូមិជើងច្រង់ ១គ្រួសារ ស្ថិតក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឲ្យរលំ និងរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
      នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះទាំង១៣គ្រួសារ លោក ហាក់ សុខមករា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ព្រមទាំងបានសំដែងនូវការសោកស្តាយ និងអាណិតអាសូរបំផុត។
      លោក ហាក់ សុខមករា ក៍បានជម្រាបជូនបងប្អូនដែលរងគ្រោះទាំងអស់ថា ចំពោះអំណោយចែកជូនបងប្អូន នាពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់ភ្លាមៗរបស់បងប្អូន ព្រមទាំងស្នើរជំរុញអោយកងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមការងារ ចុះជួយរៀបចំផ្ទះសម្បែងដែលខូចខាតរបស់បងប្អូនឡើងវិញ ក្នុងនាមអាណាព្យាបាលរបស់ពួកគាត់។
      លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែក ជូននាពេលនោះ ក្នុង១គ្រួសារៗ រួមមានថវិការ ១០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ៕ រតនា


ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ