logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកែប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ១ឧសភា
5
08-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩​នេះ នៅសាលប្រជុំធំ សាលាខេត្តកែប បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក និងលោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជីវករ កម្មករ និយោជិត និងប្រជាពលរដ្ឋជាច្រើននាក់។

      ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអានសារលិខិតរបស់ សម្តេចអគ្គមហា​សេនាប​​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអត្ថន័យថា នេះជា​ឱកាសមួយដ៏វិសេស​វិសាល ដើម្បីវាយតម្លៃអំពីវឌ្ឍនភាពក្នុងភាពជាដៃគូរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការអន្តរជាតិ​ខាងការងារ និងក្នុងឋានៈជាប្រទេសសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលជាទីភ្នាក់ងារត្រីភាគី​ឯកទេស​ផ្នែកពិភពការងាររបស់អង្គការសហប្រជាជាតិ ដែលត្រូវបង្កើត​នៅឆ្នាំ​១៩១៩ ដើម្បីកំណត់បទ​ដ្ឋាន​ការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណង​បង្កើនយុតិ្តធម៌​សង្គម និងលើកកម្ពស់​ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។

       បន្ថែមពីនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍សេវាការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារ​ជាតិ​មុខ​របរ និងការងារ សម្រាប់ការងារក្នុងប្រទេស និងតាមទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ សម្រាប់​ការងារ​នៅក្រៅប្រទសផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ