ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណ:អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាល រងស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រក អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី រោងចក្រកាត់ដេរ ថបស៊ីលវឺរ លីមីធីត នៅទីរួមស្រុក អូររាំងឪ ចំនួនប្រមាណ ១,០០០នាក់ រសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ "កិច្ចគាំពារសង្គមដើម្បីផលិតភព"។ ជាមួយនោះក៏មានការចាប់រង្វាន់នូវវត្ថុអនុស្សាវរីយ៍មួយចំនួនជូនបងប្អូនកម្មករ កម្មការនី មានដូចជាកង្ហាហាតារី ឆ្នាំងដាំបាយអគ្គិសនី បំពង់ទឹកក្តៅ ចានស្រាក សាប៊ូ បោកខោអាវ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ