logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អបអរសាទរ!ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម១ខ្សែ នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន
6
07-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលក្រួសក្រហមប្រវែង ៦.៧៧០ម៉ែត្រ ទទឹង ៩ម៉ែត្រ ទំហំ ៦០.៩៣០ម៉ែត្រការេ ដាក់លូទោលកាត់ផ្លូវមុខកាត់១ម៉ែត្រ ប្រវែង ១១១ម៉ែត្រ ចំនួន១០កន្លែង និងជីកប្រឡាយសងខាងផ្លូវប្រវែង ១៣.៥៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង (កំណាត់ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាស់) នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៩ ដែលជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥១០នាក់ផងដែរ។
     ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាទាំងនេះ បានផ្សារភ្ជាប់ទីប្រជុំជន និងជនបទដាច់ស្រយាលឲ្យខិតជិតគ្នា កាត់បន្ថយនូវការចំណាយ និងពេលវេលាធ្វើដំណើរ ងាយស្រួលទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា។ ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ មានថវិកា និងសារុងជូនប្រជាពលរដ្ឋចូលរួមចំនួន ៥១២នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ លោកគ្រូ អ្នកគ្រូ ៨នាក់ ម្នាក់ៗទទួលបានសារុង ១ និងថវិកា ២០.០០០រៀល សិស្សានុសិស្ស ៥៥នាក់ ក្នុងម្នាក់ៗទទួលបាន ប៉ិច សៀវភៅសរសេរ និងថវិកា ៤.០០០រៀល។

     ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ប៉ុស្តិ៍សុខភាពចំនួន ១កន្លែង ក្នុងភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសានផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ