logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំប្រចាំខែមេសា និងលើកទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារសុវត្ថិភាពការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៩
21
06-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ របស់ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រចាំខែមេសា និងលើកទិស ដៅបន្ត និងផ្សព្វផ្សាយ ផែនការ ការពារ សុវត្ថិភាព ការចុះឈ្មោះ បោះឆ្នោត ប្រចាំឆ្នាំ២០១៩ និងការបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សា រាជធានី  ខេត្ត ស្រុក  ក្រុង ខណ្ឌ ឆ្នាណ២០១៩  ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត  និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង  លោកឧត្តមសេនីយ៍ទោ ខូវ  លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកស្រី នួន ចាន់នី ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ។
ក្នុង នោះ ក៏មាន ការ អញ្ជើញ ចូលរួម ពីលោកអភិបាលរងខេត្ត  ក្រុម ប្រឹក្សាខេត្ត  មេបញ្ជាការ កងរាជអាវុធហត្ថ  ខេត្ត នាយករដ្ឋបាល សាលា ខេត្ត  ក្រុមប្រឹក្សា ក្រុង ស្រុក អភិបាលក្រុង  ស្រុក  មន្ទីរ អង្គភាពជុំវិញខេត្ត  មេឃុំ  ចៅសង្កាត់  ក្រុម ប្រឹក្សាឃុំ  សង្កាត់ បុស្ដិ៍ នគរបាល រដ្ឋបាល ឃុំ សង្កាត់ តំណាង គណបក្ស នយោបាយ តំណាង អង្គការ ខំហ្វ្រេល និង មន្ត្រី គណៈកម្មាធិការ ខេត្ត រៀបចំការបោះឆ្នោត សរុប ប្រមាណ ២៦៣នាក់។
      បន្ទាប់ ពីអង្គប្រជុំ បាន ស្ដាប់ពី របាយការណ៍វឌ្ឍនភាព របស់គណៈបញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត  ផែន ការ ការពារ សុវត្ថិភាព និង ការ ផ្សព្វផ្សាយ របស់ គណៈកម្មាធិការ ខេត្ត រៀប ចំ ការ បោះឆ្នោត  ឯកឧត្តម ឈួ រ ច័ន្ទ ឌឿន  អភិបាល ខេត្ត កំពង់ឆ្នាំង  បាន ថ្លែង ជម្រុញ ឱ្យ គណៈបញ្ជាការរដ្ឋបាល គ្រប់ លំដាប់ថ្នាក់ ៖ ១.ត្រូវ រៀប ចំ ប្រមូល កម្លាំង ដើម្បី ឆ្លើយ តប ឱ្យ បានទាន់ពេលវេលា  ដោយ សហការ ជាមួយ គណៈកម្មាធិការ ខេត្ត រៀប ចំ ការបោះឆ្នោត  និង ប្រព័ន្ធផ្សព្វផ្សាយ  ឱ្យបានទូលំទូលាយ ។ ២.កងកម្លាំង  ត្រូវ មាន អព្យាក្រឹត្យភាព គោរព បទបញ្ជា  នីតិ វិធី  និង ក្រម សីលធម៌  ក្នុង ការ សម្រប សម្រួល គ្រប់គណបក្ស នយោបាយ ក្នុង ពេល ចុះឈ្មោះបោះឆ្នោត យុទ្ធនាការ ឃោសនា  បោះឆ្នោត  ក្នុង ពេល បោះឆ្នោត ដោយ ស្មើភាព គ្នា ។ ៣.ត្រូវ ប្រើ ប្រាស់ កម្លាំង សរុប ចាត់ វិធាន ការ ឱ្យ ខាង តែបាន ចំពោះ បទល្មើស ផ្សេងៗ ដែល បង្កអសន្ដិសុខ  និង កុំឱ្យ មាន និទណ្ឌភាព ជាដាច់ខាត ខាត។ ៤.ត្រូវ សម្រប សម្រួល ដោយ មាន កិច្ច សហប្រតិបត្តិការ ល្អជាមួយ នឹង អង្គការ ជាតិ អន្តរជាតិ និង អ្នក សង្កេតការណ៍ ផង ដែរ ។ ៥.គ្រប់ ដំណាក់កាល នៃ ការ រៀបចំ បោះឆ្នោត  ជាពិសេស ដំណាក់ យុទ្ធនាការ បោះឆ្នោត  គ្រប់ ក្បាល ម៉ាស៊ីន ទាំងអស់  ត្រូវ ផ្សព្វ ផ្សាយ អប់រំ  ក៏ដូចជា បំភ្លឺ ឱ្យ បានទូលំទូលាយ អំពីឧបាយ កល ញុះញង់  និង មាន ប្រតិកម្ម រហ័ស  ដើម្បី កុំ ឱ្យ ក្រុម អគតិ  ឆ្លៀត ឱកាស កេង ចំណេញខាង នយោបាយ ។
      ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម គណៈអធិបតី បាន មាន ប្រសាសន៍អំពាវ ឱ្យ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ចូលរួម  និង ជម្រុញ ឱ្យ មាន ការ ចុះឈ្មោះបោះឆ្នោត ផង ដែរ។  បន្ថែម ពីលើនោះ ឯកឧត្តម  បាន ថ្លែង ជម្រុញឱ្យ អាជ្ញាធរ គ្រប់ លំដាប់ថ្នាក់  ត្រូវ អនុវត្ត នូវ ខ្លឹម សារ ផែន ការ ផ្សព្វផ្សាយ  និង ពង្រឹង ការ អនុវត្ត ការទទួលខុសត្រូវ  ដោយ អនុវត្តឱ្យ បានត្រឹមត្រូវ និង មាន ប្រសិទ្ធភាព ។ព្រមជាមួយនេះ  ឯកឧត្តម អភិបាល ខេត្ត  ក៏បាន ផ្សព្វផ្សាយ បន្ថែម ពី អនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពី ការ កំណត់ ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ ហិកតារ ស្ថិត នៅក្នុងខេត្ត ទាំង ៦ ជុំវិញ បឹងទន្លេសាប  និង សារាចរ ណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ស្ដីពី ការគ្រប់គ្រង  ឡូត៍ នេសាទ ដែល បាន ដកហូត ចំនួន ៣៥ឡូត៍ ជុំវិញបឹង ទន្លេ សាប នៅខេត្ត បាត់ដំបង ខេត្ត សៀមរាប ខេត្ត កំពង់ធំ ខេត្តកំពង់ឆ្នាំង និង ខេត្ត ពោធិ៍សាត់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ