logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសប្បុរសធម៌ និងថវិកាផ្ទាល់ខ្លួន ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១៣គ្រួសារ នៅស្រុកមេមត់
6
06-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      បន្ទាប់ពីភ្លៀងមានលាយខ្យល់កន្ត្រាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ និងថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៩នេះកន្លងទៅ បានជះឥទ្ធិពលគ្របដណ្តប់គ្រប់ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មុំ ធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១៦៥គ្រួសារ ទទួលរងផលប៉ះពាល់ដោយប៉ើងតំបូល និងរលំផ្ទះ ក៍ដូចជាវត្តអារាម សាលារៀន និងផលដំណាំនានា របស់ប្រជាពលរដ្ឋត្រូវបាក់ និងរំលើងឫសខ្ទេចខ្ទីផងដែរ ក្នុងនោះស្រុកមេមត់រងគ្រោះច្រើនជាងគេ មានរហូតដល់១១៣គ្រួសារ ព្រមទាំងចំការកៅស៊ូខូចខាតប្រមាណ ១ពាន់ហិចតា និងចំការស្វាយចន្ទីមួយចំនួនធំផងដែរ។
      ឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋ សាខាកាកបាទក្រហមខេត្ត ភ្លាមៗបាននាំយកថវិកានិងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ជូនពលរដ្ឋ ជាបន្តបន្ទាប់ ដោយឡែកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងលោកជំទាវ ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិកា និងអំណោយកាកបាទក្រហមខេត្ត ក៏ដូចជាថវិកាផ្ទាល់ខ្លួន របស់លោកអភិបាលខេត្ត ទៅចែកជូនប្រជាពលរដ្ឋ១១៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិនេះ ដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៍ ក៍ដូចជាស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា “ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ”។
      ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ថ្លែងថា អំណោយចែកជូនបងប្អូន ពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ពិសេសការបំរែបំរួលអាកាសធាតុ។

      ចំពោះអំណោយដែលចែកជូននាពេលនោះទាំង១១៣គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះ៨៧ខ្នង ខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ២៦គ្រួសារ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់ថវិកាផ្ទាល់ខ្លួន សម្រាប់គ្រួសាររងគ្រោះតិចតួច ១០ម៉ឺនរៀល ក្នុង១គ្រួសារ និង២០ម៉ឺនរៀល ក្នុង១គ្រួសារៗ ដែលរងគ្រោះធ្ងន់ធ្ងរ បន្ថែមពីលើថវិការបស់សាខាកាកបាទក្រហមខេត្តផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ