logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO ៩០០១-២០០៥ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
1
23-April-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី០៤ បានផ្តោតយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមត្ថភាព និងគុណភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពប្រជាជន ក្នុងតំបន់តាមរយៈការផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ ជាការពិតណាស់ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួង និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាវៈ ជាមួយ និងកិច្ចសហការ ពីរដ្ឋបាលគ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងការ ចូលរួមពីសំណាក់សិស្ស និស្សិត ព្រមទាំងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព របស់ ថ្នាក់ដឹកនាំ គ្រូបង្រៀន បុគ្គលិក មន្ត្រីរាជការ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កោះកុង បានធ្វើអោយមជ្ឈមណ្ឌលសម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ រហូតទទួលបានវិញ្ញាបនបត្រ ISO ៩០០១-២០០៥ នាឱកាសនេះ។ ហើយមជ្ឈមណ្ឌលនេះពិតជា បានរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស អោយមានសន្ទុះសមស្រប នឹងស្ថានភាពបច្ចុប្បន្ន របស់សកលលោក និងការអភិវឌ្ឍ ធនធានមនុស្ស ដែលជាចលករយ៉ាងសំខាន់ ក្នុងការអនុវត្ត និងទទួលយកនូវបច្ចេកវិទ្យា ទំនើបៗ ក្នុងដំណើរការខ្សែសង្វាក់ផលិតកម្ម ក៏ដូចជាការលើកស្ទួយគុណភាពផលិតផល ដែលទាំងនេះ ជាការត្រៀមលក្ខណៈ ឈានចូលក្នុងសកលភាវូបនីយកម្ម ក៏ដូចជា សមាហរណកម្មអាស៊ានផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ