logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកំពង់ឆ្នាំង ចុះពិនិត្យសំណង់អាគារសិក្សានៅភូមិខ្សាច់ស និងជួសជុលផ្លូវលំក្រាលគ្រួសក្រហមក្នុងតំបន់សម្បទានទាំង ៤ តំបន់
4
23-April-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោង LASED II ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ អភិបាលស្រុកសាមគ្គីមានជ័យ ទីប្រឹក្សាប្រតិបត្តិ ទីប្រឹក្សាបច្ចេកទេសគម្រោង LASED II ប្រចាំខេត្ត បានចុះសិក្សាស្វែងយល់អំពីការតាំងទីលំនៅ ការប្រកបរបរកសិកម្ម(ចិញ្ចឹមសត្វ ដាំដំណាំ) របស់សម្បទានិក នៅភូមិសំបុក្រក្រៀល ចុះពិនិត្យសំណង់អាគារសិក្សានៅភូមិខ្សាច់ស និងស្តាប់របាយការណ៍វឌ្ឍនភាពនៃការការសាងសង់ និងជួសជុលផ្លូវលំក្រាលគ្រួសក្រហមក្នុងតំបន់សម្បទានទាំង ៤ តំបន់។

     ក្នុងពេលជួបសំណេះសំណាល នាថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នោះ លោក អម សុភា បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម៖
-សូមអាជ្ញាធរភូមិ បងប្អូនសប្បទាននិកដែមានមុខនៅទីនេះជួយផ្សព្វផ្សាយដល់សប្បទាននិកទាំងអស់មកតាំងទីលំនៅអចិន្ត្រៃយ៍ និងប្រើប្រាស់ដីដែលបានបែងចែកឲ្យអស់លទ្ធភាព។ -អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវរិះរកគ្រប់មធ្យោបាយដោះស្រាយឲ្យបាននូវការទន្រ្ទានកាន់កាប់ដីរដ្ឋ។ -កោះអញ្ជើញក្រុមហ៊ុនសាងសង់អាគារសិក្សាមកពិភាក្សាគ្នា ដើម្បីផ្តល់មតិជូនក្រុមហ៊ុនឲ្យកែតម្រូវនូវចំណុចខ្វះខាត។ -ត្រូវពិភាក្សាជាមួយថ្នាក់ជាតិចំពោះអាគារសិក្សាអាចសុំប្រើប្រាស់មុនប្រគល់ទទួលផ្លូវការបានទេ? -សំណូមពរឲ្យក្រុមហ៊ុនទទួលការសាងសង់ ជួសជុលផ្លូវពន្លឿនការងារ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ