logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអគ្គនាយកគណៈកម្មាធិការកំណែទំរង់ និងអភិវឌ្ឍខេត្តជាំងស៊ូ ប្រទេសចិន ចូលជួបពិភាក្សាការងារ
4
23-April-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      គណៈប្រតិភូខេត្តជាំងស៊ូ ប្រទេសចិន ដឹកនាំដោយ Mr. Li Kan Zhen អគ្គនាយកគណៈកម្មាធិកាកំណែទំរង់ និងអភិវឌ្ឍខេត្តជាំងស៊ូ ប្រទេសចិន បានចូលជួបសំដែងការគួរសមជាមួយអភិបាល ខេត្តព្រះសីហនុ ។
      ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅតែមួយគត់ នៃប្រទេសកម្ពុជា និងមានទំនិញឆ្លងកាត់ កុងតឺន័រចេញ ចូល ៧៣ភាគរយ ។ ខេត្តមានឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ មានកោះចំនួន ៣២ ប្រកបដោយសក្ដានុ ពលធម្មជាតិ មានដូចជា ផ្កាថ្ម ជីវៈចម្រុះបាតសមុទ្រ ។ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានដំណើរការហោះហើរទៅកាន់បរ ទេសក្នុងមួយថ្ងៃពី១៥ ទៅ ២០ ជើង ។ ដោយមានការគាំទ្រក្នុងការអនុវត្តនូវគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រ ធ្វើឲ្យអ្នកវិនិយោគចិន ចាប់អា រម្មណ៍មកធ្វើកាវិនិយោគនៅខេត្តព្រះសីហនុ មានការកើនឡើង ពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះ សីហនុ បានដើរតួនាទីយ៉ាងសំខាន់ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋ ។ 
       លោក Mr. Li Kan Zhen អគ្គ នាយកគណៈកម្មាធិកាកំណែទំរង់ និងអភិវឌ្ឍខេត្តជាំងស៊ូ ប្រទេសចិន មានប្រសាសន៍ថ្លែងអំណរគុណអភិបាលខេត្ត ដែលឱ្យគណប្រតិភូ របស់លោកចូលជួបពិភាក្សា និងឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ដព្រះសីហនុ ។ ទន្ទឹមនោះគណៈប្រតិភូលោកមានគោល បំណងបំពេញទស្សនៈ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូ ប្រទេសចិន និងខេត្តព្រះសីហនុ នៃព្រះរាជណាចក្រកម្ពុជា និងសិក្សាឈ្វេង៊ងយល់បន្ថែមអំពីវិស័យវិនិ យោគនៅខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ មានកិច្ចសហប្រតិបត្តិការគ្នាល្អ ពិសេសខេត្តបានជួយគាំទ្រដល់អ្នកវិនិយោគគិនចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រធានាធិបតីចិន ក្នុង រយៈពេល ១០ឆ្នាំកន្លងនេះ មានសមិទ្ធិផលជាច្រើនបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ហើយបានជួយបង្កើនការងារជូនប្រជា ពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ