logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
10
01-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០១៧ ក្រោមទិសស្លោក “ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍” ដែលរៀបចំធ្វើនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ មកពីក្រុងស្វាយរៀង ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងមកពីអង្គកាសីភីអិនផ្លាស់ សរុបចំនួន ២៦៤នាក់ ។ បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងអភិវឌ្ឍន៍នៅកម្ពុជា ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ហូបចុកទទួលទានឲ្យបានគ្រប់គ្រាន់ និងទៅទទួល និងលេបឱសថប្រឆាំងមេរោគ (ARV) ឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់សាធារណជនទាំងអស់មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកជូនអំណោយ និងថវិកាដល់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ ចំនួន ២៦៤នាក់ ក្នុង ១នាក់ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ថប ទឹកដោះគោខាប់ ៥កំប៉ុង សាប៊ូក្រអូប ៤ដុំ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា ៤០.០០០រៀល ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង(ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ