logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងប្រធានរតនាគារថ្មី
3
29-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារថ្មីខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានរតនាគារជាតិ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត។ 
       លោក ស៊ាន ដារ៉ា បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រតនាគារខេត្តត្បូងឃ្មុំ រយៈពេលប្រមាណ៥ឆ្នាំកន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ 
      លោក សុខ ភក្តី ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានជាដាច់ខាត តាមបាវចនា២ និងអភិក្រម៥របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គោរពប្រតិបត្តិឲ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។ 
       ជាមួយគ្នានោះ លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរតនាគារខេត្តត្បូងឃ្មុំទាំងអស់ ត្រូវគោរពក្រមសីលធម៌ ក៏ដូចជាការចូលរួមសហការឲ្យបានល្អសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អ ជាពិសេសអនុវត្តឱ្យបានយ៉ាងទៀងទាត់ នូវការបើកផ្តល់ប្រាក់បៀវត្សនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៤ ជូនដល់មន្ត្រីទាំងអស់នៅតាមបណ្តាមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ស្រុក ក្រុង ឃុំ សង្កាត់ ព្រមទាំងសហការក្នុងការអនុវត្តកម្មវិធីចំណូល-ចំណាយ ថវិការដ្ឋឱ្យបានល្អប្រសើរ ក្នុងតួនាទីជាគណនេយ្យករមុខការ ដើម្បីរួមចំណែកអភិវឌ្ឍន៏ ខេត្តត្បូងឃ្មុំ ឱ្យមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ 
       ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកដែលមកឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំការងារឲ្យបានល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ នាឱកាសនោះផងដែរ ឯកឧត្តម  ក៏បានផ្តាំផ្ញើដល់លោក សុខ ភក្តី ទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តតាម អភិក្រម៤ប្រការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយបានខ្ជាប់ខ្ជួននោះគឺ ១, អនុវត្តការងារប្រកបដោយវិជ្ជាជីរ: ក្រមសីលធម៍ , អនុវត្តការងារជាក្រុម, អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯងនោះឡើយ។

      សូមបញ្ជាក់ថា លោក សុខ ភក្តី ពីអនុប្រធានរតនាគាររាជធានីភ្នំពេញ ផ្លាស់មកកាន់តំណែងជាប្រធានរតនាគារថ្មីខេត្តត្បូងឃ្មុំ ដោយឡែក ស៊ាន ដារ៉ា អតីតប្រធានរតនាគារខេត្តត្បូងឃ្មុំ ទៅកាន់ប្រធានរតនាគាររាជធានីភ្នំពេញវិញ ជំនួសលោក កែ ប៊ុនឡេង ដែលត្រូវដល់អាយុចូលនិវត្តន៍ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ