logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
3
28-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតិឲ្យឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តកំពង់ធំ ដែលមានអ្នកវិនិយោគទុកក្រុមហ៊ុនកៅស៊ូវៀតណាម បានដាំកៅស៊ូរជាច្រើនហិចតា និងទទួលបានទិន្នផលល្អប្រសើរថែមទៀតផង។ មិនតែប៉ុណ្ណោះខេត្តកំពង់ធំ ក៏ជាខេត្តដែលមានចំការកៅស៊ូច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ស្របពេលដែលកម្ពុជា និងវៀតណាមកំពុងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពីព្រោះប្រទេសទាំងពីរនេះ មានព្រំសីមាជាប់គ្នា និងធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

      ឯកឧត្តម សុខ លូ បានថ្លែងថា កម្ពុជា-វៀតណាម ពិតជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅលើគ្រប់ផ្នែក គ្រប់វិស័យ ដែលប្រទេសទាំងពីរ ត្រូវបន្តធ្វើកិច្ចការនេះជាបន្តទៀត ដើម្បីជាការនាំមកនូវប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូវៀតណាម ដែលមកវិនិយោគនៅខេត្តកំពង់ធំ ដែលបានបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា មានការងារធ្វើជាច្រើន កាត់បន្ថយការចំណាកស្រុក ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានប្រែក្លាយខ្លួនពីប្រទេសដែលខ្ចេចខ្ទាំដោយសារសង្គ្រាម ទៅជាប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ និងអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឲ្យមកបណ្តាក់ទុននៅកម្ពុជាបានយ៉ាងច្រើន ក្នុងនោះក៏មានអ្នកវិនិយោគមកពីប្រទេស វៀតណាមផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងឆាប់រហ័ស៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ