ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងព្រឹក ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង បាន រៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្តាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ផ្នែកកណ្តាល និងផ្នែកចុងក្រោយ(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងប្រភូតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលរងខេត្តបាត់ដំបង មន្ទីរ-អង្គភាពដែលមានការពាក់ព័ន្ធ និងអាជ្ញធរក្រុង-ស្រុក ឃុំ/សង្កាត់ដែលពាក់ព័ន្ធទាំងអស់ ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ )