logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ គិត​ ទ្រី​ អភិបាលរងខេត្ត​ តំណាង ឯកឧត្តមអភិបាលខេត្ត​ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមារ
24
28-November-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ឯកឧត្តម​ គិត​ ទ្រី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តមអភិបាលខេត្ត​ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលឲ្យទៅរដ្ឋបាលរាជធានី​ ក្រុង​ ស្រុក​ និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ​ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឲ្យរដ្ឋបាលរាជធានី​ រដ្ឋបាលក្រុង​ និងរដ្ឋបាលឃុំ​ នៅសាលាស្រុកលំផាត់​ ខេត្តរតនគិរី​ ។ វគ្គនេះត្រូវបានធ្វើឡើងក្នុងគោលបំណង​ ផ្តល់នូវចំណេះដឹង​ និងជំនាញដល់សិក្ខាកាម​ អំពីនីតិវិធីអនុវត្តមុខងារគ្រប់គ្រងថែទាំកុមាររងគ្រោះ​ និងងាយរងគ្រោះនៅក្នុងសហគមន៍​ និងមុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល​ ។ ឯកឧត្តម​ គិត​ ទ្រី​ ថ្លែងបញ្ជាក់ថា​ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាសុខុមាលភាពដល់កុមារ​ នៅក្នុងព្រះរា​ជាណាចក្រកម្ពុជា​ តាមរយៈការបង្ខិតការសម្រេចចិត្ត​ និងការទទួលខុសត្រូវលើការផ្តល់សេវាទាំងនេះមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតកុមាររងគ្រោះ​ និងងាយរងគ្រោះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានប្រគល់មុខងារ​ ធនធាន​ និងហិរញ្ញវត្ថុ​ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​ក្នុងនាមជាសេនាធិការ​ ដើម្បីអនុវត្ត ។​ ឯកឧត្តម​បន្តថា​ រាជរដ្ឋាភិបាលកម្ពុជា​ បានចាត់ទុកគោលនយោបាយកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការគឺជាយន្តការដ៏សំខាន់​ ក្រោមគោលនយោបាយនេះមុខងារ​ ធនធាន​ និងហិរញ្ញវត្ថុត្រូវបានផ្ទេរមកជាបន្តបន្ទាប់​ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិគ្រប់គ្រាន់លើការអនុវត្តមុខងារ​ និងអាចឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការរបស់មូលដ្ឋាន​ ។​ ដោយឡែករដ្ឋបាលថ្នាក់ស្រុក​ និងឃុំ​ ត្រូវរៀបចំផែនការបម្រុងទុកជាមុន​ ដូចជាទីតាំងជាដើម​ ជៀសវាងការផ្ទេរមុខងារមកហើយគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្ត​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី( ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៧ )

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ