logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកដំណាក់ចង្អើ
2
23-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩
នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុង ពិធី ប្រកាសតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ នុងសុរិយោដី ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្អភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងប្រជាជលរងសរុប ៣៥០រូប។ 

      ក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំ និងផ្ដល់អនុសាសន៍ថា ថ្ងៃនេះ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប បានរៀបចំពិធីប្រកាស់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើខេត្តកែប ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីបច្ចេកទេសទាំងអស់ ដើម្បីចូលរួមស្ដាប់ការផ្សព្វផ្សាយសេចក្ដីប្រកាស់កំណត់តំបន់ធ្វើការវិនិច្ឆ័យ និងការពន្យល់ណែនាំពីមន្រ្តីគ្រប់គ្រងតំបន់វិច្ឆ័យ ឫតំណាងគណៈកម្មការរដ្ឋបាលស្ដីពីដំណើការវិនិច្ឆ័យ បំភ្លឺពីបញ្ហាច្បាប់ និងឆ្លើយរាល់សំនួរដែលទាក់ទងនឹងការវិនិច្ឆ័យ។ ការបែងចែកដីធ្លីលើកនេះមានការចូមរួមពីកម្លាំងយុវជនស្មគ្រ័ចិត្តសម្ដេចតេជោរួមជាមួយមន្រ្តីបច្ចេកទេសបានចុះវាស់វែងដីធ្លីដែលប្រជាពលរដ្ឋបានរស់នៅ ដាំដុះ កាន់កាប់ជាក់ស្ដីលើដីគម្របព្រៃឈើ ឆ្នាំ២០០២ និងដីសាធារណៈរបស់រដ្ឋផ្សេងៗទៀត៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកែប
 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ