logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប ធ្វើពិធីបិទការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩
0
20-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការអស់រយៈពេល១ថ្ងៃកន្លះមក ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ក្រសួង មហាផ្ទៃ និង សមាជិកក្រុមការងារថ្នាក់ជាតិ និង អស់លោកលោកស្រីជាសមាជិកអង្គសនិ្នបាត ប្រមាណជាង៥០០នាក់ចូលរួម ។ 

       ក្នុងកិច្ចស្វាគមន៍ និង បូកសរុបលទ្ធផលនៃអង្គសន្និបាតនោះ ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា អង្គសន្និបាតរយះពេល១ថ្ងៃកន្លះនេះ ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានរចនាសម្ព័ន្ធ   នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅ  ចូលរួមកាត់បន្ថយភាពក្រីក្រ  និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។  ម៉្យាងទៀតអង្គសន្និបាត ក៏បានរកឃើញនូវធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានធ្វើការប្តេជ្ញាចិត្ត គឺទប់ស្កាត់ឲ្យខាងតែបានរាល់បដិវត្តន៍ពណ៌   និង   រក្សានូវសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំខាន់សន្តិសុខទេសចរណ៍ ក្នុងការធានាឲ្យបាននូវកិច្ចអភិវឌ្ឍន៍ខេត្តប្រកបដោយសមធម៌ ។

       មានប្រសាន៍ក្នុងពិធីបិទសន្និបាតនោះ សម្តេចពិជ័យសេនា ទៀ បាញ់  ក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៨ ស្របតាមគោលការណ៍ ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្តរបស់ខ្លួន ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយ ដែលក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ រដ្ឋបាល ខេត្តសៀមរាប  ។  ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត សៀមរាប សម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក  ហើយក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។  សម្តេចពិជ័យសេនា ទៀ បាញ់  ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ