logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជំុការអនុវត្តអនុសញ្ញា CEDAW  អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធទៅនឹងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងនារីភេទ
3
20-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       លោកស្រី ឯក សុវណ្ណភារៈ អភិបាលរង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជំុការអនុវត្តអនុសញ្ញា CEDAW  អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធទៅនឹងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងនារីភេទ នៅសាលប្រជុំសាលាខេត្ត នៅស្នងការដ្ឋាននគរបាលខេត្ត និងនៅសាលាដំបូងខេត្តស្វាយរៀង។

      កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើស្រ្តី ពិសេសបញ្ហាពេស្យាចារ ការជួញដូរមនុស្សអំពើហិង្សាក្នុងគ្រួសារ និងការប្រើប្រាស់គ្រឿងញៀន ដែលជាហេតុ នាំឲ្យមានអសន្តិសុខ សង្គម បញ្ហាកិច្ចប្រតិបត្តិការណ៍ បង្ការបង្ក្រាបបទល្មើស របស់កងកម្លាំងយើងកន្លងមក និងបញ្ហាប្រឈមមួយចំនួនផងដែរ។ 

      នៅថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៩ មីនា ២០១៩នេះ គណៈអធិបតីបានធ្វើការកោតសសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលបានខិតខំ ពុះពាររាល់ឧបសគ្គ ក្នុងការការពារថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងបានផ្ដាំផ្ញើរ ដល់កងកម្លាំងទាំងអស់ បន្តធ្វើការផ្សព្វផ្សាយបន្ថែមទៀត អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីទប់ស្កាត់រាល់បទល្មើស ពិសេសការជួញដូរមនុស្ស និងចែកចាយ ប្រើប្រាស់គ្រឿងញៀន ហើយសូមជូនពរ ឯកឧត្តម អស់លោក លោកស្រី ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន និងបំពេញភារកិច្ចការងារទទួលបានជោគជ័យ ៕​មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ