logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ជំរុញមន្ត្រីឱ្យបង្រឹងចំណេះដឹង សមត្ថភាព ដើម្បីអភិវឌ្ឍន៍ខេត្ត
3
19-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       រសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត។ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់មន្ត្រីរាជការខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាជួនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខេត្ត ដោយឈរលើកត្តារួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ក្នុងពិធីនារសៀលនេះ ឯកឧត្តមបានឧបត្ថម្ភថវិកា សរុប ១៣,៣០០ ដុល្លាអាមេរិក ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ចំនួន១៣៣នាក់ ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លា៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ