logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តព្រះសីហនុ ស្នើឱ្យកីឡាករទាំងអស់ជៀសឱ្យផុតពីគ្រឿងញៀន
2
13-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រៀបចំបើកការប្រកួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៨- ២០២៩ នៅសាលាសកលវិទ្យាល័យជីវិត ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះ សីហនុ ក្រោមអធិបតីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច  សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ ។ 
      លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្ដ មានប្រសាសន៍បើកការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨-២០១៩ថា វិស័យអប់រំកាយ និងកីឡា មានសន្ទុះ កើនឡើងទាំងបរិមាណ  និងគុណភាពគួរជាទីចាប់អារម្មណ៍ដល់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន ។ វិស័យកីឡា នាំមកសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញារបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ។ ការចូលរួមលេងកីឡានាំមកនូវសុខភាព មិត្តភាព និងការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា ទៅវិញទៅមក និងសូំឱ្យជៀសឆ្ងាយពីគ្រឿងញៀន ៕មុនីរម្យ

 ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ