logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ដាក់ចេញនូវវិធានការដើម្បីរៀបចំខ្សែចរន្តអគ្គិសនី និងខ្សែចរន្តផ្សេងៗក្នុងខេត្ត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ
18
13-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណ:អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំ និងកែសម្រួលបណ្តាញខ្សែកាប្លិ៍ទូរគមនាគមន៍ និងបណ្តាញខ្សែអគ្គិសនី ដើម្បីឲ្យមានសោភ័ណ្ឌភាព និងរបៀបរៀបរយនៅក្នុងខេត្តកំពត។ ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក សរុប២២នាក់ នារសៀល ថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

      ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ដឹកនាំដូចខាងក្រោម៖
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត  ទប់ស្កាត់មិនឲ្យមានការតបណ្តាញខ្សែកាប្លិ៍ និងខ្សែអគ្គិសនីខុសច្បាប់។ ត្រូវអញ្ជើញ ក្រុមហ៊ុនខ្សែកាប្លិ៍ ដែលមានស្រាប់ក្នុងខេត្តកំពត ប្រជុំណែនាំរាល់ការតបណ្តាញ ត្រូវមានការសុំការអនុញាត ដោយជូនដំណឹង៣ថ្ងៃមុន។ ក្រុមការងារត្រូវ ចាប់ផ្តើមរៀបចំសោភណ្ឌភាពបណ្តាញខ្សែកាប្លិ៍ និងខ្សែអគ្គិសនីជា​ ៣ដំណាក់កាល៖ ដំណាក់កាលទី១: ចាប់ពីស្តុបផ្សារសាមគ្គី ទៅស្ពានព្រះពន្លា។ ដំណាក់កាលទី២: ចាប់ពីស្ពានថ្មី ទៅដល់មុខសាលាខេត្ត។ ដំណាក់កាលទី៣: ចាប់ពីរង្វង់មូលទុរេន ទៅផ្លូវវាងក្រុងឆ្ពោះទៅកែប ឬទៅផ្លូវវាងក្រុងម៉ាកេង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ