logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ដឹកនាំមន្ទីរ-អង្គភាពជំនាញ ប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី២នៃព្រឹទ្ធសភា
18
13-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកំពត អភិបាលក្រុង ស្រុក ប្រជុំជាមួយគណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច  ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា(គណៈកម្មការទី២)ដឹកនាំដោយឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការ ។

      ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនគណ:ប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមនិងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពតបានជួបប្រទះកន្លងមកនិងកំពុងបានខិតខំជម្រុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។ ជាមួយឱកាសនោះដែរឯកឧត្តមជាវ តាយ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានរាយការណ៍លំអិតអោយដឹងផងដែរអំពីលទ្ធផលនិងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យមួយចំនួនរួមមានការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ការងារសេដ្ឋកិច្ច ហិរញ្ញវត្ថុ  ការងារពន្ធដារ ការងាររតនាគារ ការងារសវនកម្មនិងការផ្ដល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិជូនគណៈប្រតិភូអោយដឹងផងដែរ។

       ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២នៃព្រឹដ្ឋសភា ក៏បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតក៏ដូចជាមន្ទីរអង្គភាពជំនាញ បានរួមគ្នាខិតខំជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាក្នុងដំណើរការជម្រុញល្បឿននៃកិច្ចអភិវឌ្ឃន៍ខេត្តមានការរីកច្រើនគួរអោយមោទកៈនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្ដម ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពតគ្រប់លំដាប់ថ្នាក់បន្តខិតខំចូលរួមជម្រុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀតពិសេសការចូលរួមជម្រុញការងារប្រតិបត្តិច្បាប់អោយបានកាន់តែប្រសើរឡើង៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ