logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យស្ថានភាពអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងខេត្ត
3
13-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃពុធ ៨ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ចុះពិនិត្យស្ថានភាពអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង។

      លោកជំទាវ បានលើកឡើងថា ដោយមានកំណើនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស និងការអភិវឌ្ឍសំណង់ ជាច្រើន ហើយទឹកក្នុងរដូវប្រាំងមានរយៈពេលវែង និងមិនទាន់មានភ្លៀងកក់ខែផង។ ខាងក្រុមហ៊ុន មិនទាន់បានបញ្ចប់គម្រោងសាងសង់នៅឡើយ ធ្វើអោយអាងស្តុកទឹក មិនទាន់គ្រប់តម្រូវ ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ខាងក្រុមហ៊ុនក៏កំពុងស្នើសុំតបណ្តាញ ពីខេត្តត្រាតប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ