logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាល​រាជធានីភ្នំពេញ ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )
10
09-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នា​រសៀល​ថ្ងៃ​សុក្រ ០៣កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមី​នា ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ព្យែរ ប៊ៃយ៉េ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )  ដែលរាជធានីភ្នំពេញនឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍របស់សមាគម AIMF នា​ចុង​ឆ្នាំ​នេះ។ បន្ថែមលេីសពីនេះភាគីទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ផ្ដល់ជំនួយសម្រាប់​គម្រោង " ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យរៀបចំក្រុងប្រកប​ដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុងទីក្រុង និង​ធានា​ផ្ដល់នូវលទ្ធភាពក្នុង​ការទទួលបានសេវា​សំខាន់​ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ " រវាង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )​ផងដែរ៕​ គឹមអាន

ប្រភព:​ រាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ