អភិបាលខេត្តព្រះសីហនុ អញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់នាវាទេសចរណ៍ ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ ទូកហែបភីបូត
March 08, 2019 អ្នកទស្សនា :

     នាថ្ងៃសុក្រ ៣កើត ខែផល្គុន  ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ ឱ្យប្រើប្រាស់នាវាទេសចរណ៍ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ (ទូកហែបភីបូត) ជាប្រភេទទូកភ្លោះ ល្បឿនលឿន មានសុវត្ថិភាព និងផាសុខភាពសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ  ។ 

     ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នាវាទេសចរណ៍នេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិសេសការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ កាន់តែទំនើប មានសុវត្ថិភាពបន្ថែមទៀត ធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ ។ ក្រុមហ៊ុននឹងនាំនាវាទេសចរណ៍ទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការកើនឡើងនូវភ្ញៀវទេសចរ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវទឹកមានសារៈសំខាន់ណាស់ ធ្វើឱ្យភ្ញៀវមានទំនុកចិត្តមកលេងកម្សាន្តខេត្តព្រះសីហនុ ។

     លោក សេង ហួលាង តំណាងក្រុមហ៊ុន កោះរ៉ុងដាយសឺនធឺរ មានប្រសាសន៍ថា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលមានសក្តានុពលផ្នែកទេសចរណ៍ ម្យ៉ាងភ្ញៀវទេសចរកើនឡើង ជាពិសេសខេត្តមានការអភិវឌ្ឍមានសន្ទុះយ៉ាងលឿន គួបផ្សំនឹងចរាចរណ៍ផ្លូវទឹក មានការមមាញឹក ក្រុមហ៊ុននាំនាវាទំនើបមកបន្ថែមទៀត ។ បច្ចុប្បន្នក្រុមហ៊ុនមាននាវាទំនើបចំនួន ០៤គ្រឿង គួបផ្សំនឹងទូកឈើជិត១០គ្រឿង ក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកមិនទាន់ឆ្លើយតបតាមតម្រូវការភ្ញៀវទេសចរ ។ នាវាអាចផ្ទុកមនុស្សបានរហូតដល់ ៤៥០នាក់ ក្នុងនោះក៏មានភេសជ្ជៈ ម្ហូបអាហារ មានបន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក ធានាសុវត្ថិភាព ដើម្បីបម្រើឱ្យទាន់សម័យទាំងភ្ញៀវជាតិ និងអន្តរជាតិដូចប្រទេសជិតខាង ។ នាវាទំនើបនេះ ជួយបង្កើនការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ រីកលូតលាស់ដូចប្រទេសជិតខាង ដើម្បីលើកមុខលើកមាត់ខេត្ត ក៏ដូចជាប្រទេសជាតិផងដែរ ។ ពេលនេះយើងមាននាវារបស់ខ្មែរខ្នាតធំបម្រើភ្ញៀវទេសចរក្នុងស្រុក ក៏ដូច ជាភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ ពិសេសប្រជុំកោះរ៉ុងសន្លឹម ៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ