logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងឱកាសបុណ្យសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅរោងចក្រសាប៊្រីណា
3
08-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុងឱកាសបុណ្យសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅរោងចក្រសាប៊្រីណា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ជុំវិញខេត្ត ។          ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសសើរ អង្គភាពពាក់ព័ន្ធនានា ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនារីរបស់ស្រ្តី និងសូមបន្តគាំទ្រ ដើម្បីកម្ពុជាប្រែក្លាយ ជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរមនាក្នុងសង្គម និងពង្រីកបាននូវលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍មួយប្រកបដោយចីរភាព៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ