អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិនមកពីខេត្តសានទុងនិងខេត្តគងទុង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
March 08, 2019 អ្នកទស្សនា :

      រសៀលថ្ងៃទី៨ ខែមីនាឆ្នាំ ២០១៩ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ចិន ដឹកនាំដោយលោក ស៊ុន ជៀនជុន ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុដោយផ្តោតលើគោលបំណងសិក្សាស្វែងយល់អំពីគោលនយោបាយវិនិយោគរបស់ប្រទេសកម្ពុជាព្រមទាំងពត៌មានអំពីសក្តានុពលនិងការវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេសសុំការគាំទ្រនិងការលើកទឹកចិត្តពីអភិបាលខេត្តព្រះសីហនុផងដែរ សំរាប់គោលបំណងបណ្តាក់ទុននៅលើវិស័យមួយចំនួនរួមមានឧស្សាហកម្ម ថាមពល ទេសចរណ៍និងសេវាកម្មផងដែរ។

     បើតាមលោកស៊ុនឈាន sun jianjun បានបង្ហាញថាក្រុមគណៈប្រតិភូក្រុមហ៊ុនទាំងអស់នេះគឺសុទ្ធតែជាក្រុមហ៊ុនដែលមានបទពិសោធន៍នៅប្រទេសចិន។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១.កែច្នៃសំណល់សំរាមឲ្យក្លាយទៅជាថាមពលអគ្គិសនី ។ ២.ក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាអគ្គិសនីប្រើថាមពលព្រះអាទិត្យ 
៣. ក្រុមហ៊ុនផលិតខ្សែកាប  ៤.ក្រុមហ៊ុនអចលនទ្រព្យ  ៥. ក្រុមហ៊ុនផលិតទូកទេសចរណ៍ ។ 

    លោកSUNបានយល់ឃើញថា ខេត្តព្រះសីហនុគឺពិតជាមានសក្ដានុពលល្អហើយពួកគេបានប្រមើលឃើញថា៖នៅថ្ងៃខាងមុខមិនយូរទេខេត្តព្រះសីហនុនឹងក្លាយទៅជាក្រុងដ៏ទំនើបមួយ។

     បន្ទាប់ពីជំនួបជាមួយអភិបាលខេត្តព្រះសីហនុនេះទៅ ក្រុមគណៈប្រតិភូគ្រោងនឹងទៅធ្វើទស្សនកិច្ចនៅតាមតំបន់សេដ្ឋកិច្ចពិសេស តាមតំបន់ឆ្នេរសមុទ្រនិងទីកន្លែងដែលកំពុងមានការសាងសង់សំណង់ធំៗផងដែរដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីសក្ដានុពលនិងវិស័យដែលកំពុងតែពេញនិយមនៅក្នុងក្រុងព្រះសីហនុ។

      ក្នុងជំនួបនេះដែរឯកឧត្តម  យន្ត មីន អភិបាលខេត្តព្រះសីហនុ  លោកបានសម្ដែងការស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកបណ្ដាក់ទុននៅខេត្តព្រះសីហនុ។ លោកបង្ហាញជំហរថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមស្វាគមន៍និងធានាការការពារដល់អ្នកវិនិយោគទាំងនោះដោយច្បាប់។ ឯកឧត្តម បានបញ្ជាក់ប្រាប់ភាគីចិនថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្កានុពលមានអំណោយផលពីធម្មជាតិមានឆ្នេរសមុទ្រស្អាតមានកោះចំនួន ៣២ មានទឹកធ្លាក់ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសដែលព្រលានយន្តហោះអន្តរជាតិកំពុងតែពង្រីកឲ្យកាន់តែធំ និងមាន ផ្លូវសមុទ្រមានកំពង់ផែទឹកជ្រៅ ដែលអាចធ្វើអោយនាវាធំធំឆ្លងកាត់និងដឹកទំនិញចេញទៅក្រៅប្រទេសបានយ៉ាងទូលំទូលាយ។ លោកក៏បានបញ្ជាក់បន្ថែមថាសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុគឺពឹងទៅលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មនិងកសិកម្មខ្លះដែរ។ រយៈកាលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់យ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុគឺជាខេត្តឧស្សាហកម្មគំរូបំណងតែមួយគត់របស់កម្ពុជា។ ព្រោះចក្ខុវិស័យនេះបានជំរុញអ្នកវិនិយោគមកពីតំបន់នានាពិសេសមកពីប្រទេសចិនបានមកបណ្ដាក់ទុនរកស៊ីច្រើនជាងគេនិងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋនិងធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុមានការកើនឡើងគឺប្រមាណ ៨,៧ ភាគរយនៅក្នុងឆ្នាំ ២០០៧ ហើយ gdp របស់ប្រជាជន ប្រមាណជា ៣៣៥៣ ដុល្លារក្នុងមួយឆ្នាំៗដោយឡែកអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋគឺបានធ្លាក់មកនៅត្រឹម ១១ ភាគរយប៉ុណ្ណោះ។
       ឯកឧត្តម អភិបាល មានប្រសាដន៍ថា ការរីកចម្រើនដ៏គួរជាទីមោទនៈនេះគឺ ជាលទ្ធផលមួយដែលមិនអាចប្រកែកបានក្រោមគោលនយោបាយនិងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានធ្វើអោយប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខល្អនិងមានឱកាសអភិវឌ្ឍប្រទេស។ មួយវិញទៀតលោកគិតថាក៏អាចជាបច្ច័យមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតី ចិន-ផ្លូវមួយខ្សែក្រវ៉ាត់មួយ-ដែលបាន ធ្វើអោយខេត្តព្រះសីហនុ ដែលបានជំរុញអ្នកវិនិយោគមកពីប្រទេសចិនឲ្យចូលមកបណ្ដាក់ទុនរកស៊ីនិងធ្វើការស្វែងយល់ អំពីសក្តានុ ពលនឹងបានចូលមកបណ្ដាក់ទុន នៅខេត្តនេះជាបន្តបន្ទាប់ហើយបានធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់យ៉ាងឆាប់រហ័សគួរជាទីកត់សម្គាល់។ក្នុងនោះដែរលោកបានបន្ថែមថា ខេត្តរបស់ប្រទេសចិនចំនួន ១៦ បានក្លាយទៅជាខេត្តបងប្អូន ឬខេត្តសម្ព័ន្ធមេត្រីភាពជាមួយនិងខេត្តព្រះសីហនុ។

      តាមរយៈជំនួបនេះប្រិតិភូសហគ្រាសទាំងនេះស្នើសុំខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ការគាំទ្រចំពោះ ក្រុមហ៊ុនរបស់ពួកគេដែលកំពុងតែមកស្វែងយល់អំពីសក្តានុពលនៅខេត្តព្រះសីហនុសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះនៅថ្ងៃខាងមុខ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ