logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា
284
08-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅសាលាប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។ ដោយមានការអញ្ជើញពី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ការិយាល័យកិច្ចការនារីក្រុង ស្រុក សរុបចំនួន២៦៤នាក់។

      លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឡើងអាននូវរបាយការណ៍ ដែលមន្ទីរសម្រេចបានក្នុងឆ្នាំ២០១៨ និងផែនការសម្រាប់ឆ្នាំ២០១៩ ស្តីពីការលើកកម្ពស់ដល់ស្រ្តីក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៩។

      នាឱកាសនោះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងនិងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៏ថា ៖ បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គម កត្តាទាំងនេះ ធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាតនូវរាល់ឧបាយកល លិ្បចបោកបញ្ឆោត របស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

      ឯកឧត្តម ឡូយ សុផាត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត បន្តធ្វើកិច្ចការជាច្រើនបន្ថែមទៀតឱ្យកាន់តែប្រសើរឡើង ពិសេសលើកស្ទួយស្រ្តីទាំងអស់នៅក្នុងខេត្ត សម្រាប់ជួយបំរើសេវាគាំពារនានាដល់ស្រី្តនិងកុមារយើងផងដែរ៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ