logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញសម្ពោធអាគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន៨បន្ទប់ និងសមិទ្ធផលនានា​ នៃអនុវិទ្យាល័យពោធិ៍បន្ទាយជ័យ
4
08-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ំ នៅអនុវិទ្យាល័យពោធិ៍បន្ទាយជ័យ​ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់​សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ មានការសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន៨ បន្ទប់ និងសមិទ្ធផលនានា​ ក្រោមអធិបតីភាព​ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាង​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត​ លោកនាយក​ នាយករង​ ទីចាត់ការចំណុះសាលាខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ លោកអភិបាលក្រុងសៀមរាប​ លោកចៅសង្កាត់​ មេភូមិ​ លោកគ្រូ​ អ្នកគ្រូ​ ក្មួយៗ​សិស្សា​នុ​សិ​ស្ស និងលោកយាយ លោ​ក​​តា​ និងបងប្អូន​​ប្រជាពលរដ្ឋ​​​ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៩​។

      ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន៨បន្ទប់​ និងរូប​សំណាកព្រះបាទជ័យ​វ​រ័​ន្ម​ទី៧ រូបសំណាកសម្តេចសង្ឃ ជូន ណាត និងរូបសំណាកព្រះភិរ​ម្យ​ភាសាអ៊ូ ហៅលោកតាក្រមង៉ុយ​​ លោកអភិបាលរងខេត្ត​ ក៏បានធ្វើការកោត​សរសើរ និ​ងវាយ​តម្លៃ​​ខ្ព​ស់​ចំពោះព្រះសង្ឃ និងសប្បុរសជននានា ដែលបាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិផ្ទាល់​ខ្លួន ក្នុងការកសាងអាគារសិក្សានេះ​ សម្រាប់ជួយ​សម្រួលដល់ការសិក្សា​រៀន​​​​សូត្រ​របស់ក្មួយៗ ប្អូនៗ​​សិស្សានុសិស្ស និង​លោកគ្រូ-​អ្នកគ្រូ ក្នុងការ​បណ្តុះ​បណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុមារ និ​ង​​យុវជនជំនាន់​ក្រោយ​​ឱ្យក្លាយជាទំពាំង​ស្នងឫស្សីដ៏រឹង​មាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ជា​​សសរ​ទ្រូ​ង​​របស់​ប្រទេស​ជា​តិ​​នាពេលអនាគត។​ លោកក៏បានអំពាវ​នាវ ដ​ល់​​​បង​ប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែល​ទទួ​ល​​បាន​​​សមិទ្ធផលទាំងនេះ សូមប្រើ​ប្រាស់​ឱ្យចំគោលដៅ ដើម្បីជា​ប្រយោ​ជ​ន៍​​​​​រួ​ម​​ក្នុងសហគមន៍​របស់​ខ្លួន ​និង​សូមមេត្តាជួយថែ​រក្សា​សម្បត្តិ​​ទាំង​នេះ សម្រា​​​​ប់​​​ជា​​មរតក​ដល់កូន​ចៅ​ជំនាន់​ក្រោយៗទៀត៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ