logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យមើលទីតាំងសម្រាប់ការពិនិត្យ និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត នៅមន្ទីរពេទ្យខេត្ត
76
07-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅថ្ងៃព្រហស្បត្តិ៍ ០២ កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅពិនិត្យ មើលទីតាំងវិទ្យាស្ថានប៉ាស្ទ័រ បានរៀបចំសម្រាប់ការពិនិត្យនិងចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត ដែលស្ថិតក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ សូមជម្រាបថា ចាប់ពីព្រឹករហូតមកដល់ម៉ោង ១១ថ្ងៃនេះ តាមរបាយការណ៍បានឲ្យដឹងថាវិទ្យាស្ថានប៉ាស្ទ័រ បានផ្តល់ វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត ដល់អ្នកជម្ងឺដែល ត្រូវឆ្កែ ឆ្មា ខាំ និងក្រញៅ ចំនួន ៣៣ នាក់ហើយ ដោយឡែកអ្នកដែលមកពិនិត្យ និងពិគ្រោះមានចំនួន ប្រមាណជា ១៥០នាក់ហើយ ។

       ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវចូលរួមជួយសម្របសម្រួលនិងសហការជាមួយនឹង វិទ្យាស្ថានប៉ាស្ទ័រដើម្បីសម្របសម្រួលជូនប្រជាពលរដ្ឋងាយស្រួលក្នុងការត្រួតពិនិត្យ ពិភាក្សា ក៏ដូចជាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ។ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ចាម សូមអញ្ជើញមកទទួលការពិភាក្សាពិនិត្យ ក៏ដូចជាប្រជាពលរដ្ឋដែលមានសត្វឆ្កែខាំ ឆ្មាខាំ ឬខ្វាច ត្រូវមកទទួលចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតឲ្យបានទាន់ពេលវេលា ព្រោះជម្ងឺនេះជាជម្ងឺកាចសាហាវដែលអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់បានក្នុងរយៈពេលដ៏ខ្លី៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ