logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩
3
07-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីជួបសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ"លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស" ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងលោកជំទាវ សំ ស៊ី ភូថង និងលោកជំទាវ ឈួង ចាលឹក ប៊ុនលើត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំងភរិយាថ្នាក់ដឹកនាំផងដែរ។

      លោកជំទាវ អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ដោយកត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនអគតិមួយចំនួន ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាព នៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ លោកជំទាវ បានបន្តទៀតថា សម្ដេចតេជោ បានសម្រេចអនុញ្ញាតឲ្យបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់កិច្ចការពារតាមផ្លូវច្បាប់ជូនដល់ស្រ្តីក្រីក្រនៅកម្ពុជា ពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវ គុណធម៌ និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានរបស់ សម្តេច នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ អភិបាលខេត្ត ក៏បានលើកឡើង ពីប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស" ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ