logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ដឹកនាំមន្ទីរ អង្គភាពជំនាញត្រួតពិនិត្យស្ថានភាពការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅស្រុកជុំគិរី
4
02-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

      មានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករក្នុងឱកាសនេះ ឯកឧត្តម បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមគ្រប់មធ្យោបាយជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញដើម្បីពិនិត្យពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត នាពេលនេះ ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយការខ្វះខាតទឹកធ្វើស្រែប្រាំង។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបានទទួលយកសំណូមពររបស់សហគមន៍ដែលបានសំណូមពរឲ្យក្រុមផលិតទឹកស្អាត បង់វិភាគទាន១០ម៉ឺនរៀលក្នុងមួយខែដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សហគមន៍ដោយអនុវត្តចាប់ពីខែមីនា ឆ្នាំ២០១៩នេះតទៅ។

      ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាកសិករឲ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងការចេះទទួលយកបច្ចេកទេសថ្មីៗ និងប្រភេទដំណាំ ដែលប្រើប្រាស់ទឹកតិច ទទួលផលច្រើន និងមានចំណូលខ្ពស់ ដើម្បីផ្គុតផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះទេ ហើយឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្មខេត្តធ្វើការសិក្សាពិនិត្យលទ្ធភាពផ្តល់បច្ចេកទេសដល់ប្រជាកសិករនឹងប្តូរប្រភេទដំណាំដើម្បីទប់ទល់គ្រោះរាំងស្ងួត។ ចំពោះការជួសជុលអាងទំនប់ទឹកឯកឧត្តមបានឯកភាពឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តធ្វើការស្តារនិងជួសជុលក្នុងខែមេសាខាងមុននេះ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ