នៅសាលាខេត្តកែប បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។ នៅក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបានមានអនុសាសន៍ នារសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅក្នុអាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានខិតខំអនុវត្តន៍ទៅតាមគម្រោងកម្មវិធីបានល្អហើយ បើទោះមិនបានត្រឹមត្រូវ១០០%ក៏ដោយ ក៏នេះជាបទពិសោធន៍ ជាដំណាក់កាលដកបទពិសោធន៍ផងធ្វើផង បណ្ដុះបណ្ដាលផងរៀនផង។ ដូច្នេះនៅក្នុងអាណត្តិបន្តទៀតនេះ យើងគួរបង្កើនសម្ថភាពបន្ថែមទៀត ប្រកបដោយការខុសត្រូវ ដោយត្រូវមានការសួរនាំ ផ្តល់យោបល់កែលម្អ គ្នាទៅវិញទៅមក ធ្វើយ៉ាងអោយគ្រប់គម្រោងដែលបានលើកឡើង និងមានការគាំទ្រត្រូវបានអនុវត្តដោយជោគជ័យ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកែប