logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ចូលរួមពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបទី១០៨
4
02-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ លោកជំទាវ ​ដោក សុទ្ធា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង និង​លោកស្រី តុង ណារី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ បានអញ្ជើញ​ចូលរួម​ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបទី១០៨ ក្រោម​ប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស" ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីមានចំនួន ៥៥ រូប ក្នុងចំណោម ៣៩៣ រូប នៅទូទាំងប្រទេសសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត​។

     ថ្លែង​ក្នុង​ពិធីនោះ ឯកឧត្តម ម៉ប់ សារិន ប្រធាន​សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានលើកឡើង​ថា នេះជាលើកទី៣ ដែលសមាគមជាតិ បានរៀបចំឲ្យមាន “កម្មវិធីយល់ដឹងពីសិទ្ធិនារី” និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញការលើកកម្ពស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ និងក្នុងវិស័យនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម​ប្រធាន​ មានប្រសាសន៍​បន្ត​ថា ៖សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងកសាងសមត្ថភាពសមាជិក និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ បច្ចុប្បន្ន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានក្រុមប្រឹក្សាខេត្តចំនួន ២៤ និងក្រុមប្រឹក្សារាជធានីភ្នំពេញជាសមាជិក។ ជាង​នេះទៅទៀត ការបង្កើតសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមានគោល បំណងគាំទ្រដល់គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៣ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ សម្រាប់អាណត្តិទី៣ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងមានចំនួនសរុប ៥៥៩ រូប គឺកើន ១៦៦ រូប ប្រៀបធៀបអាណត្តិទី២។ រីឯសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នឹងមានចំនួន ៣៥៥៥ រូប កើន ៦២៤ រូបបន្ថែមទៀត ប្រៀបធៀបអាណត្តិទី២ មានចំនួនតែ ២៩៣១ រូប ប៉ុណ្ណោះ។ បើតាមយោងអនុក្រឹត្យលេខ ២២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣។

       គូស​បញ្ជាក់​ផងដែរ មានវត្តមានក្នុងពិធីនោះ ក៏វត្ត​មានលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោកស្រី ញ៊ឹក សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងលោកជំទាវ នួន នារតី ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារនៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ