logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តមណ្ឌលគិរី ស្នើដល់អាជ្ញាធរពាក់ព័ន្ធ រួមទាំងសហគមន៍ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស
12
13-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ដើម្បីចូលរួមចំណែកថែរក្សាការពារធនធានធម្មជាតិទុកសម្រាប់កូនចៅជំនាន់ក្រោយ ឱ្យបានគង់វង្ស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានណែនាំ និងជម្រុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ត្រូវសហការគ្នា  ថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជីវៈចំរុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យយផល និងអនុផលព្រៃឈើ ដែលជាវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ក្នុងពិធីប្រគល់ ស.ជ.ណ ស្តីពីការចុះឈ្មោះសហគមន៍ជនជាតិដើមភាគតិចព្នងក្លងឡែ ក្នុងបញ្ជីសហគមន៍នៅក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅស្ថិតនៅភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក កាលពីថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

      ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាពិសេស បងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមសហការគ្នា ក្នុងការរៀបចំចុះឈ្មោះសហគមន៍ជនជាតិដើមភាគតិចព្នងក្លងឡែ ក្នុងបញ្ជីសហគមន៍នៅក្រសួងមហាផ្ទៃ រហូតទទួលបានលទ្ធផលផ្លែផ្កា។ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់សហគមន៍ ត្រូវធ្វើយ៉ាងណាគោរពតាមលក្ខន្តិកៈរបស់សហគមន៍ ជាពិសេស ត្រូវធ្វើសកម្មភាពការងារក្នុងក្របខណ្ឌជាសហគមន៍អព្យាក្រឹត មិនប្រកាន់ពូជសាសន៍ សាសនា និងនិន្នាការនយោបាយអ្វីឡើយ។

      ឯកឧត្តម បានជម្រុញដល់មន្រ្តីជំនាញ ត្រូវខិតខំស្វែងរកដៃគូ ឬគម្រោងនានា ដើម្បីបន្តអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយ:បង្កើតមុខរបរបន្ថែម ដូចជាការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគីរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ