logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ចុះជួបនិងដោះស្រាយវិវាទជូនអាជីវករនៅផ្សារថ្មគោលចំនួន៧៤តូប
29
13-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោល ស្រុកថ្មគោល នៅបរិវេណសាលាស្រុកថ្មគោល នារសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

      សូមជម្រាបដែលថា នាពេលកន្លងអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលបានមកសុំឲ្យអាជ្ញាធរស្រុកជួយអន្តរាគមន៍ ក្នុងករណីប្តឹងតវ៉ា រវាងអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលចំនួន៧៤តូប ស្មើនឹង១១៣នាក់  ជាមួយនឹងប្រធានក្រុមហ៊ុនផ្សារថ្មគោល។ ដោយក្រុមអាជីវករបានលើកឡើងថា បានជាពួកគាត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុក និងប្តឹងតវ៉ាជាមួយប្រធានក្រុមហ៊ុនផ្សារថ្មគោល នេះព្រោះប្រធានក្រុមហ៊ុនផ្សារថ្មគោលបានដេញ និងរុះរើចេញពីកន្លែងលក់ចាស់ ដើម្បីផ្លាស់ទីតាំងលក់ឲ្យទៅលក់ខាងក្នុងផ្សារវិញ ដោយកន្លែងលក់បច្ចុប្បន្នខាងក្រុមហ៊ុនគ្រោងសាងសង់ជាផ្ទះល្វែងវិញ។

      ហើយអាជីវករទាំងអស់នោះមិនពេញចិត្ត និងមិនយល់ព្រមសម្រាប់ការផ្លាស់ប្តូរទីតាំងនេះឡើយ ដោយសំអាងថា ខាងក្រុមហ៊ុនផ្សារធ្វើនេះខុសពីពាក្យសន្យាកាលពីមុន និងដោយពួកគាត់បានប្រកបអាជីវកម្មនៅទីតាំងនេះអស់រយៈពេល១១ ឆ្នាំមកហើយ។

      ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែងអាជីវករលក់ដូរចំណីអាហារនៅផ្សារថ្មគោលទាំង១១៣នាក់ស្មើនឹង៤៧តូបនេះ ជួបប្រទះការលំបាកផងនោះ និងដោយមានការណែនាំនិងអនុសាសន៍ផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បានចុះមកដោះស្រាយជាបន្ទាន់ព្រមទាំងបានប្រកាសដំណឹងល្អរបស់សម្តេចតេជោ ដែលបានអនុញ្ញាតឲ្យក្រុមអាជីវករចូលលក់ដូរដូចដើមវិញចាប់ពីថ្ងៃប្រកាសនេះតទៅ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃចូលរួមកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋយើងផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ