លោក ស្រេង ហុង អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យពិសាខបូជា ឆ្នាំ២០១៩ នាពេលខាងមុខ កាលពីថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអភិបាលខេត្តស្តីទី បានជម្រាបដល់អង្គប្រជុំទាំងមូលសូមយកចិត្តទុកដាក់ ក្នុងការពិនិត្យ ពិចារណា ឱ្យបានល្អិតល្អន់ លើទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យពិសាខបូជា ការលើកលែងទោស និងបន្ធូរបន្ថយទោស ត្រូវបានធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការគិតគូរបន្ធូរបន្ថយ និងលើកលែងទោស អាស្រ័យទៅលើការប្រតិបត្តិ របស់ទណ្ឌិតដោយផ្ទាល់៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង