logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងបាលខេត្តកោះកុង អញ្ជើញជាអធិបតីបិទអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃខេត្តកោះកុង ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩
9
13-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      លោកស្រី ឈុន រ៉ាវុធ អភិបាលរងបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ អនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តកោះកុង ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ នាថ្ងៃអង្គារ ៨ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

      លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមលោកជំទាវ អភិបាលខេត្ត និងក្នុងនាមខ្ញុំព្រះករុណានាងខ្ញុំផ្ទាល់ សូមគោរពថ្លែង អំណរព្រះគុណ អរគុណ និងសូមសំដែងនូវមនោសញ្ចេតនា អបអរសាទរចំពោះ ព្រះតេជគុណ ព្រះថេរានុថេ្ថរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានបំពេញការងារ យ៉ាងសកម្ម ដោយបានផ្ដោតការព្រះទ័យ និងយកចិត្តទុកដាក់ពិភាក្សា លើប្រធានបទសំខាន់ៗ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីបម្រើផលប្រយោជន៍ នៃការបង្កើតផ្លុងមហាសាមគ្គី ក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក សម្រាប់ប្រមូលផ្តុំគំនិត និងបញ្ញាញាណ ដ៏ទូលំទូលាយ រិះរក វិធានការណ៍សមស្រប ដើម្បីរួមចំណែកកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួន ដែលជះឥទ្ធិពល មិនល្អ ដល់ព្រះពុទ្ធសាសនា និងឈោងចាប់នូវវិធីសាស្ត្រ បទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំ គ្រប់គ្រងព្រះពុទ្ធសាសនា។

      ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណានាងខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ របស់លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ដែលបានលើកឡើងអំពីការវិវឌ្ឍ រីកចម្រើនគួរឱ្យកត់សម្គាល់ ដែលកើតចេញពីការសាមគ្គី រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់ថ្នាក់ បានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមក បម្រើដល់វិស័យ ព្រះពុទ្ធសាសនា និងពាហិរសាសនា ដើម្បីរក្សាឱ្យបាននូវសុខដុមនីយកម្មសាសនា។

      ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ហើយភាគច្រើនលើសលប់ នៃប្រជាជនកម្ពុជា គោរពព្រះពុទ្ធសាសនា និងចាត់ទុកព្រះពុទ្ធសាសនា គឺជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ផ្តល់តម្លៃ និងគុណសម្បត្តិដ៏ធំធែងដល់វិស័យសាសនា ដោយបានបញ្ចូលវិស័យនេះទៅក្នុងបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងន័យលើកតម្កើង នូវភាពចាំបាច់សម្រាប់ការអភិវឌ្ឍ និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ។

      ពិតមែនហើយការចូលរួមមឥតសំចៃ ទាំងស្មារតី សម្ភារ និងបញ្ញាញាណ ពីព្រះតេជគុណ ព្រះថេរានុថេ្ថរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមសាមគ្គីគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយ ដែលគ្មានអំពើហិង្សា គ្មានការរំលោភ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឱ្យសង្គមមួយ ដែលមានប្រជាជន ប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេស ដែលសម្បូររុងរឿង មានអរិយធម៌ខ្ពង់ខ្ពស់ត្រចះត្រចង់ ប្រកបដោយសុខសន្តិភាព ជានិរន្តរ៍៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ