ដោយឃើញប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ មានភាពខ្វះខាតទឹកសម្រាប់ប្រើប្រាស់ លោក អន ភារៈ អភិបាលខេត្តកោះកុង តំណាង លោកជំទាវ អភិបាលខេត្ត បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលក្រុង លោកអធិការក្រុង លោកចៅសង្កាត់ដងទង់ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ចំនួន ១,៣៦៦ គ្រួសារ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នាកាលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង