logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលស្តីទីខេត្តកោះកុង អញ្ជើញក្នុងពិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ផ្នែកភាសាខ្មែរ រវាងវិទ្យាល័យកោះកុង និងវិទ្យាល័យខ្លងយ៉ៃវិទ្យាគម
5
13-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      លោក ស្រេង ហុង អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកភាសាខ្មែរ រវាងវិទ្យាល័យកោះកុង និងវិទ្យាល័យខ្លងយ៉ៃវិទ្យាគម នៅវិទ្យាល័យកោះកុង កាលពីថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

      លោកអភិបាលខេត្តស្តីទី សូមស្វាគមន៍ចំពោះកិច្ចសហការ រវាងសិស្សានុសិស្ស និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការដកស្រង់បទពិសោធន៍ការសិក្សា និងបទពិសោធន៍ នៃការបង្រៀនសិស្ស ពីគ្នាទៅវិញទៅមក សូមអោយកិច្ចសហការទទួលបានជោគជ័យ ជាផ្លែផ្កា និងបទពិសោធន៍ល្អៗ ព្រមទាំងបន្តរក្សាអោយបានគង់វង្ស។ កន្លងមកបងប្អូនប្រជាពលរដ្ឋនៅខេត្ត ជាប់ព្រំដែន តែងតែមានទំនាក់ទំនង និងរកស៊ីបានល្អប្រសើរ ថ្នាក់ដឹកនាំស្រុក ខេត្ត ក៏មានកិច្ចសហការ ជាមួយស្រុក ខេត្ត ដែលជាប់ព្រំដែនជាប្រចាំ និងមានកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយគ្នា សូមអោយកិច្ចសហការ រវាងប្រជាជន និងប្រជាជន ដើម្បីការអភិវឌ្ឍ និងរីកចំរើន នៅតាមបន្ទាត់ព្រំដែន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ