logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្ត និងតំណាងរាស្ត្រកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់របស់ណាហ្គាវើល៍ បេះដូងសប្បុរស ក្នុងខេត្ត
4
11-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់សិស្សមធ្យមសិក្សាដណ្ដើមពានរង្វាន់របស់ណាហ្គាវើល៍ បេះដូងសប្បុរស ក្នុងខេត្តកំពង់ស្ពឺ។

      ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ជានិច្ចកាលឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ តែងតែគិតគូរ និងយកទុកដាក់ លើវិស័យអប់រំ ជាពិសេសវិស័យកីឡាក្នុងខេត្តទាំងមូល ឯកឧត្តម បានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកំពង់ស្ពឺបានរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលោកប្រធានក្រុមហ៊ុន ណាហ្គាវើលល៍ ដែលលោកបានជួយបណ្ដុះបណ្ដាលជំនាញបាល់ទាត់សម្រាប់គ្រូកីឡា និងរៀបចំកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ ហើយជាពិសេសទៅទៀត លោកក៏បានឧបត្ថម្ភគាំទ្រ និងរៀបចំឱ្យមានកម្មវិធីប្រកួតនេះ។

      គួរបញ្ជាក់ផងដែរថា ក្រុមដែលបានដាក់ពាក្យ និងចូលរួមប្រកួតមានចំនួន ២៨ក្រុម មកពី ៨ក្រុង ស្រុក ក្នុងនោះ៖ ក្រុមបាល់ទាត់បុរស ចំនួន ១៩ក្រុម និងក្រុមបាល់ទាត់នារីចំនួន ៩ក្រុម ហើយជាលទ្ធផល វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ ១ បានទៅលើ ក្រុមកីឡា វិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន វិញ្ញាសារបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាការិនី វិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ ស្រុកថ្ពង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ