logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកោះកុង អញ្ជើញគណៈអធិបតីក្នុងពិធីត្រួតពិនិត្យ ផ្គូរផ្គងបញ្ជីសារពើភ័ណ្ឌ ឆ្នាំ២០១៨
8
11-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

         នៅព្រឹកថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីបើកការត្រួតពិនិត្យ ផ្គូរផ្គងបញ្ជីសារពើភ័ណ្ឌ (តារាងប្រៀបធៀបកើនឡើង ថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០១៨)។

         ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ ជូនប្រធានអង្គភាពទាំងអស់មេត្តាយកចិត្តទុកដាក់ និងពិនិត្យមើលទ្រព្យសម្បត្តិទាំងឡាយ ដែលជាសារពើភ័ណ្ឌរបស់រដ្ឋ និងជារបស់អង្គភាព ធ្វើយ៉ាងណា ចុះបញ្ជីឱ្យបានគ្រប់ចំនួន ដោយស្របទៅតាមច្បាប់ សារាចរ សេចក្តីណែនាំ និងនីតិវិធី របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕អែមមី

ប្រភព៖រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ